Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)

ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦

ពីប្រទេសបារាំង​៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ៧:០០នាទីយប់ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ (IMCC) បានដឹកនាំក្រុមការងារគណៈកម្មការអន្តរក្រសួងចូល​រួម​កិច្ច​ប្រជុំ​លេីក​ទីមួយ​ ដែល​មានសមាសភាព​មកពី​ ក្រសួង​សុខាភិបាល​ កសិកម្ម​ រុក្ខា​ប្រមាញ់​និង​នេសាទ​ និងបរិស្ថាន​ ចូលរួមតាមប្រព័ន្ធនិមិ្មត (Video Conference) ។

កិច្ចប្រជុំនេះបានរៀបចំឡើងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលដឹកនាំកិច្ចប្រជុំដោយ Ambassador Benoît Faraco, (France's Ambassador for Climate Change Negotiations, Decarbonized Energy, and Climate Risk Prevention) ក្នុងគោលបំណងពិភាក្សាលើ ៣ចំនុចដូចខាងក្រោម៖
១) ជំហានបន្តបន្ទាប់ និងសមិទ្ធផលសំខាន់ៗ ដែលនឹង​ត្រូវ​អនុវត្ត​របស់ប្រទេសដែលជាដៃគូសម្ព័ន្ធភាព
២) សេចក្តីព្រាងផែនការសកម្មភាព​ សម្រាប់ One Health & Beyond initiative
៣) ការផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាអំពីវិស័យដែលអាចធ្វើកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរួមគ្នានាពេលអនាគត

នៅក្នុងកិច្ចពិភាក្សាតុមូល (Roundtable Discussion) លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ជាតំណាងប្រទេសកម្ពុជា បានអញ្ជើញឡើងមានមតិយោបល់ ដើម្បីឆ្លើយតបទៅនឹងសំណួរគន្លឹះ ស្តីពីមូលហេតុនៃការចូលរួមជាប្រទេសដៃគូសម្ព័ន្ធភាព​ អាទិភាពការងារ និងគោលដៅរយៈពេល ១២ខែខាងមុខ របស់ប្រទេសដែលជាដៃគូសម្ព័ន្ធភាព។

កិច្ចប្រជុំនេះមានការចូលរួមពីបណ្តាប្រទេសដែលជាដៃគូសម្ព័ន្ធភាព​ សរុបចំនួន ១៤ ប្រទេស រួមមាន៖ អាមេនី បុតស្វាណា ប្រេស៊ីល កម្ពុជា កុងហ្គោ ស៊ីប្រុស អេហ្ស៊ីប បារាំង កេនយ៉ា ម៉ិកស៊ិក សិង្ហបុរី ថៃ ទុយនេស៊ី និងអេមីរ៉ាតអារ៉ាប់រួម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image