Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំលទ្ធផលសម្រេចបានប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព ឯកឧត្តម ញុឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

កិច្ចប្រជុំនេះមានគោលបំណង៖
-ពិនិត្យលើរបាយការណ៍អនុវត្តកន្លងមកដែលសម្រេចបាន
-ពិនិត្យលើបញ្ហាប្រឈម និងដំណោះស្រាយ
-លើកទិសដៅអនុវត្តបន្ត សម្រាប់ជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុបចំនួន ៥៨នាក់ (ស្រ្តី ៣០នាក់)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image