Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំត្រីមាស ស្តីពី ការពិនិត្យតាមដាននូវវឌ្ឍនភាពរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំត្រីមាស ស្តីពី ការពិនិត្យតាមដាននូវវឌ្ឍនភាពរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ក្រោមស្មារតីនៃអង្គប្រជុំ ទទួលបាននូវលទ្ធផលសំខាន់ៗដូចខាងក្រោម៖
- ផលិតវីដេអូពីរបៀបប្រើប្រាស់ឧបករណ៍តាមដានសីតុណ្ហភាព និងការរៀបចំទុកដាក់វ៉ាក់សាំងក្នុងទូវ៉ាក់សាំង។
- បញ្ជូលវគ្គសិក្សានៃការអនុវត្តការផ្តល់ថ្នាំបង្ការសម្រាប់បុគ្គលិកសុខាភិបាលតាមប្រព័ន្ធអនឡាញ E-Learning
- បង្កើតរូបភាព សារអប់រំ សម្រាប់យុទ្ធនាការ OPV និងចែកមីក្រូហ្វូនដល់ស្រុកប្រតិបត្តិ និងមណ្ឌលសុខភាពគ្រប់ខេត្ត
- រៀបចំតារាងអ្នកស្ម័គ្រចិត្តភូមិ និងភូមិដែលត្រូវអនុវត្តការងារថ្នាំបង្ការ​
- បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការផ្ដល់ថ្នាំបង្ការនៅមូលដ្ឋានសុខាភិបាលឯកជន។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ រដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងជម្រុញដល់អ្នកអនុវត្តគ្រប់កម្រិត ទាំងសេវាសាធារណៈ និងឯកជន ពង្រឹងបន្ថែមទៀត ទៅលើការងារគ្រប់គ្រងវ៉ាក់សាំង និងប្រព័ន្ធត្រជាក់, ការបញ្ជូលរបាយការណ៍ និងទិន្នន័យទាំងនៅលើឯកសារ និងប្រព័ន្ធ, ការគ្របដណ្ដប់ការផ្ដល់វ៉ាក់សាំង, ការតាមដានការស្រាវជ្រាវជំងឺ តាមរយៈការចុះអភិបាល និងរៀបចំកិច្ចប្រជុំជាទៀងទាត់ និងគួរមានរៀបចំ Checklist សម្រាប់ពិនិត្យ និងផ្ទៀងផ្ទាត់វ៉ាក់សាំង ព្រមទាំងសម្ភារចាំបាច់ និងជាតម្រូវការ រាល់ពេលចុះសកម្មភាព Outreach ផងដែរ។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី ជារដ្ឋលេខាធិការ, ឯកឧត្តម បាន បុត្តា ជាអនុរដ្ឋលេខាធិការ, និង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ សរុបចំនួន ២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image