Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលលើកទី២ ស្តីពីការពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើ Colposcopy, Thermal Ablation និង LEEP ជូនដល់គ្រូពេទ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត​ ដើម្បីពង្រឹងគុណភាពសេវាពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកមហារីកមាត់ស្បូននៅកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលលើកទី២ស្តីពីការពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូន ដោយប្រើ Colposcopy, Thermal Ablation និង LEEP ជូនដល់គ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត​ ដើម្បីពង្រឹងគុណភាពសេវាពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

វគ្គបណ្តុះបណ្តាលលើកទី២នេះ បានរៀបចំសម្រាប់គ្រូពេទ្យ រយៈពេល៥ថ្ងៃ និងបន្ត ២ថ្ងៃទៀត​ សម្រាប់គ្រូពេទ្យ និងឆ្មប ដើម្បីធ្វើការងារជាក្រុម សម្រាប់​ការថែទាំឧបករណ៍លាងសម្អាត ការការពារការឆ្លងរោគ និងការផ្តល់ប្រឹក្សា ដោយមានការអនុវត្ត ការពិនិត្យអ្នកជំងឺផ្ទាល់ នៅមន្ទីរពេទ្យកាល់ម៉ែត ដូចដែលយើងបានរៀបចំលើកទី១ ម្តងរួចមកហើយ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) រួមមាន៖ ធនាគារពិភពលោក, GFF, DFAT, KfW និង KOCIA។ សម្រាប់ដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន WHO និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ ក្នុងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដែលត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយក្រុមការងាររបស់នាយកដ្ឋានការពារសុខភាព និងគ្រូបង្គោលថ្នាក់ជាតិ ដែលស្ថិតនៅក្រោមការដឹកនាំ វាយតម្លៃគុណភាពសមត្ថភាពរបស់សិក្ខាកាម ក្រុមការងារបច្ចេកទេស​ប្រយុទ្ធប្រឆាំងជំងឺមហារីកមាត់ស្បូននៅកម្ពុជា មានគោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹង ពង្រឹងជំនាញបច្ចេកទេស ការផ្តល់ប្រឹក្សា និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៌របស់គ្រូពេទ្យ ក្នុងការរកឃើញរោគសញ្ញាមុនមហារីក និងការព្យាបាលឱ្យបានជាសះស្បើយទាន់ពេលវេលា ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
       
តាមការរំពឹងទុក បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ គ្រូពេទ្យដែលបានចូលរួម នឹងអាចអនុវត្តបច្ចេកទេសទំនើបទាំងនេះប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ ដែលជួយពង្រីកការផ្តល់សេវាពិនិត្យ និងព្យាបាលឱ្យកាន់តែទូលំទូលាយ និងងាយស្រួលដល់ស្ត្រីនៅតាមបណ្តាខេត្តផ្សេងទៀត។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានចាត់ទុកថា ជាជំហានដ៏សំខាន់មួយបន្ថែមទៀត ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល និងគាំទ្រដល់គោលនយោបាយជាតិ ក្នុងការកាត់បន្ថយបន្ទុកជំងឺមហារីកមាត់ស្បូន សំដៅលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ស្ត្រីកម្ពុជា។

ក្នុងឱកាសនេះដែរ លោកជំទាវសាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍ ព្រមទាំងលើកទឹកចិត្ត ឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ត្រង់ត្រាប់ស្តាប់ យកនូវជំនាញឯកទេស ពីគ្រូបង្គោលថ្នាក់ជាតិ ដែលមានជំនាញច្បាស់លាស់ ក្នុងការដឹកដៃបង្ហាត់បង្ហាញ ធ្វើរោគវិនិច្ឆ័យដោយប្រើម៉ាស៊ីន​ Colposcopy, Thermal ablation និង LEEP ដល់មន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្តទាំងប្រាំបី។

សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ ​និងអន្តរជាតិ គ្រូបង្គោល និងគ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន ៦៨នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30

រូបភាព Gallery
1 / 1
Gallery image