Cambodia
ព័ត៌មានលំអិត

Image
« រួមគ្នាជំរុញភាពជាដៃគូទៅជាសកម្មភាពជាក់ស្តែង ដើម្បីសុខភាពកាន់តែប្រសើរ សមធម៌កាន់តែខ្ពស់ និងអនាគតមួយដែលពុំមាននរណាម្នាក់ត្រូវបានទុកចោលឡេីយ។ »

ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៦

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកស្រី អាឡូណា ហ្វីសឺរ-កាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរដ្ឋអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្រសួងសុខាភិបាល ដើម្បីពិភាក្សាប្រកបដោយផ្លែផ្កាលើការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលរវាងប្រទេសទាំងពីរ។

ខណៈដែលកំពុងឆ្ពោះទៅរកគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage - UHC) កម្ពុជាស្វាគមន៍ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ៊ីស្រាអែលលើវិស័យសុខាភិបាលឌីជីថល បច្ចេកវិទ្យាវេជ្ជសាស្ត្រ ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សុខភាពកុមារតូច ការថែទាំកុមារអូទីស្សឹម និងវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់។

តាមរយៈកិច្ចសហការររវាងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកែទម្រង់វិស័យសុខាភិបាល និងអ្នកជំនាញរបស់អ៊ីស្រាអែលក្នុងការច្នៃប្រឌិត និងបច្ចេកវិទ្យា ការកសាងប្រព័ន្ធសុខាភិបាលដែលកាន់តែរឹងមាំ មានភាពធន់ និងអាចបម្រេីសេវាសុខាភិបាលបានកាន់តែទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image