ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ថ្ងៃពុធ ទី២៤ ខែមិថុនាឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់វិញ្ញាបនបត្របណ្តុះបណ្តាល ផែនការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១- ២០៣៥ អមដោយការពិគ្រោះយោបល់លេីការរៀបចំ សេចក្តីព្រាង វិធានការគន្លឹះទេសចរណ៍សៀមរាប អង្គរ ដំណាក់កាលទី២ (២០២៦- ២០២៨) ក្រោមអធិបតីភាពភាព ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ គ្រប់គ្រងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ( គ.អ.ទ.ស)។
ពិធីនេះមានគោលបំណងបង្ហាញនូវ៖
-សមាសភាព អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់គោលដៅទេសចរណ៍ចំនួន៦ ខេត្តសៀមរាប
-ទិន្នន័យនៃការស្ទង់មតិភ្ញៀវទេសចរណ៍ អន្តរជាតិ ដោយផ្ទាល់ និងតាមអនឡាញ
-របាយការណ៍ស្ថានភាពទេសចរណ៍ ខេត្តសៀមរាបបច្ចុប្បន្ន
-របាយការណ៍ ការគិតគូរទិសដៅ អនុវត្ត សម្រាប់គោលដៅទេសចរណ៍ ខេត្តសៀមរាប
-ការពិភាក្សា សេចក្តីព្រាងវិធានការគន្លឹះទេសចរណ៍សៀមរាប អង្គរដំណាក់កាលទី២ (២០២៦- ២០២៨) និង
-ការប្រមូលធាតុចូល នៃអ្នកចូលរួមតាមរយ: ការបំពេញកម្រងសំណួរ ការវាយតម្លៃ ហានិភ័យ រចនាសម្ព័ន្ធ និងយុទ្ធសាស្ត្រវិស័យទេសចរណ៍ ខេត្តសៀមរាប។
ពិធីនេះ មានការចូលរួមពីឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋាន គ.អ.ទ.ស. អជ្ញាធរក្រោមជាតិ មន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំ សមាជិក សមាជិកអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក សម្រាប់គោលដៅទេសចរណ៍ទាំង៦។