Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី ការបញ្ចូលទិន្នន័យសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត តាមប្រព័ន្ធ Kobo Tool Box (EmONC Light Assessment Tool)។

ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦

ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណកម្មការសុខភាពមាតា ស្ត្រី ទារក កុមារ និងសិទ្ធិ បានអញ្ជើញចូលរួមជាគណអធិបតីតាមប្រព័ន្ធនិម្មិត បើកវគ្គបណ្តុះបណ្តាល ការបញ្ចូលទិន្ន័យ សេវា EmONCតាមKobo។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ ១)ផ្តល់ការអនុវត្តក្នុងការប្រមូលទិន្នន័យ EmONC តាមប្រព័ន្ធ Kobo សម្រាប់ទូទាំង ២៥ រាជធានី ខេត្ត សម្រាប់ផែនការឆ្លើយតបក្នុងការពង្រឹងសេវា EmONC ទាំងសាធារណៈ និងឯកជន ដែលពីមុន យើងមិនបានបញ្ជូលផ្នែកឯកជនទេ។ ២)ពង្រឹងសមត្ថភាពរបស់ថ្នាក់ជាតិ មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ និងមូលដ្ឋាន EmONC ទាំងអស់ ឱ្យប្រើប្រាស់ប្រព័ន្ធ Kobo Tool Box នេះ ដើម្បីតាមដានសេវារបស់ខ្លួនជាប្រចាំ និងធ្វើផែនការឆ្លើយតបទាន់ពេលវេលា ក្នុងគោលបំណងកាត់បន្ថយមរណៈភាពមាតា និងទារក ដែលអាចការពារបាន។

លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ផ្តាំផ្ញើមួយចំនួន ដល់អង្គពិធី៖
១-សូមមន្ត្រីសុខាភិបាលនៅមូលដ្ឋាន BEmONC និង CEmONC ទាំងសាធារណៈ និងឯកជន សូមចូលរួមឱ្យបានសកម្ម ក្នុងវគ្គបណ្តុះបណ្តាលនេះ និងសូមបំពេញទិន្នន័យឱ្យបានត្រឹមត្រូវ
២-សូមបន្តប្រើប្រាស់ប្រព័ន្ធ KOBO Tool box នេះ ដើម្បីតាមដាននូវសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត (EmONC) របស់យើងជាប្រចាំ ព្រោះវាជាឧបករណ៍សំខាន់ សម្រាប់ជួយលោក លោកស្រី ក្នុងការតាមដានសេវា EmONC និងរៀបចំធ្វើផែនការឆ្លើយតបនូវចំណុចខ្វះខាត ដែលបានរកឃើញបានទាន់ពេលវេលា។ លោកជំទាវសាស្ត្រាចារ្យ បានបន្តថា តាមរយៈ MPDSR កន្លងមកបានរកឃើញមានកង្វះខាតមួយចំនួនទាក់ទងនឹងការគ្រប់គ្រងសម្ភារៈ ឱសថ បរិក្ខារ ធនធានមនុស្ស និងបញ្ហាបញ្ជូន។ នៅពេលដែលស្ត្រីបានទទួលការថែទាំផ្ទៃពោះមុនសម្រាល កំឡុងពេលសម្រាល និងក្រោយសម្រាលបានត្រឹមត្រូវ ប្រកបដោយគុណភាព យើងនឹងអាចបញ្ចប់មរណភាពមាតា និងទារកដែលអាចបង្ការបាន។

វគ្គបណ្តុះបណ្តាលការបញ្ចូលទិន្នន័យសេវា EmONC លើកទី២នេះបានរៀបចំរយៈពេល១ថ្ងៃ ដែលមានការចូលរួមពី លោកជំទាវសាស្ត្រាចារ្យ អង្គការដៃគូរអភិវឌ្ឍន៍ UNFPA ថ្នាក់ដឹកនាំមន្ទីរសុខា
ភិបាល និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្តទាំង៩ ដែលជាវេជ្ជបណ្ឌិត ឆ្មប បំពេញការងារនៅផ្នែកសម្ភព និងផ្នែកទារក ទាំងសេវាសាធារណ: និងឯកជន ដែលអញ្ជើញមកពី រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ តាកែវ កំពត និងខេត្តកែប ចំនួន ១៦៨រូប (ចូលរួមដោយផ្ទាល់ ចំនួន ៩៩រូប និងតាមប្រព័ន្ធនិម្មិតចំនួន ៦៩រូប) វគ្គបណ្តុះបណ្តាលនេះមានការគាំទ្រទាំងបច្ចេកទេស និងថវិកាដោយអង្គការ UNFPA។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16

រូបភាព Gallery
1 / 1
Gallery image