Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល បន្តដំណើរចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួងសុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្ត្រីសុខាភិបាល ព្រមទាំងអ្នកជំងឺមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។

ក្នុងឱកាសចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍សង្កត់ធ្ងន់លើការគាំទ្រទាំងស្មារតី និងពិសេសកម្រិតបច្ចេកទេសព្យាបាល ដល់គ្រប់មន្ត្រីសុខាភិបាល ដែលការរៀនសូត្រគឺជាចំណែកមិនអាចខ្វះ ឫខកខានបានឡើយ មិនត្រឹមតែកម្រឹតបច្ចេកទេស រួមទាំងភាពជាអ្នកដឹកនាំផ្តើមពីខ្លួនម្នាក់ៗឡើងទៅ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9