Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំសេចក្តីណែនាំ អនុវត្តគោលនយោបាយស្តីពី ការចូលរួមរបស់សហគមន៍ដើម្បីសុខភាព

ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស រៀបចំសេចក្តីណែនាំអនុវត្តគោលនយោបាយស្តីពី ការចូលរួមរបស់សហគមន៍ដើម្បីសុខភាព ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមបច្ចេកទេស សេចក្តីណែនាំអនុវត្តគោលនយោបាយនេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា (CAMBODIANA) ភ្នំពេញ។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យសេចក្តីណែនាំអនុវត្តគោលនយោបាយ ស្តីពីការចូលរួមរបស់សហគមន៍ ដើម្បីសុខភាព និងពិភាក្សាអំពីតួនាទីរបស់អ្នកពាក់ព័ន្ធ នៅក្នុងសហគមន៍ រួមមានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់ ក្នុងការជំរុញការអនុវត្តគោលនយោបាយឱ្យមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងលោក លោកស្រីជាសមាជិក សមាជិការនៃក្រុមបច្ចេកទេស តំណាងក្រសួងពាក់ព័ន្ធ ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៤១រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image