Cambodia
ព័ត៌មានលំអិត

Image
ពិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»

ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី២៧ ខែមិថុនាឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រធានបទ «សាងស្ពានសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការប្រារព្ធទិវាជាតិលើកទី៣ នេះ ក្នុងគោលបំណងដើម្បីសម្រេចបាននូវគោលដៅ អភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ និងបន្តជំរុញការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករសំខាន់ក្នុងការបង្កើតការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងជំរុញការប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដែលកំពុងមានភាពមិនច្បាស់លាស់ និងការប្រែប្រួលយ៉ាងឆាប់រហ័ស។

ពិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា តំណាងស្ថានទូត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័នសមាគមសហគ្រាសធុនតូចនិងមធ្យម(FASMEC)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image