Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក

ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មការគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក។

គោលបំណង នៃកិច្ចប្រជុំដើម្បី៖
-ផ្សព្វផ្សាយពីសមាសភាព នៃគណៈកម្មការគ្រប់គ្រង់ គណៈកម្មការអនុវត្តគម្រោង និងមន្ត្រីបង្គោលក្នុងការទំនាក់ទំនងការងារ
-ពង្រឹងការអនុវត្តទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន
-ការរៀបចំយន្តការអនុវត្តគម្រោង និងវិធានការតាមដាន
-កំណត់ការងារជាអាទិភាព និងសំខាន់ៗ
-រាយការណ៍អំពីផែនការយុទ្ធសាស្ត្រ និងថវិកាសម្រាប់កម្មវិធីនីមួយៗ

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ជូនដល់អង្គភាពអនុវត្តទាំងអស់ សូមលើកទឹកចិត្តស្វែងយល់ឱ្យបានច្បាស់ និងគោរពតាមឯកសារគតិយុត្តិ ( Memorandum of Understanding-MOU និង Data Sharing Agreement-DSA) ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះ លោកជំទាវ ក៏បានលើកទឹកចិត្តឱ្យក្រុមការងារយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកជាគម្រោងសិក្សាស្រាវជ្រាវលើជំងឺឆ្លង ដែលអាចជួយឱ្យយើងបានយល់ដឹងកាន់តែស៊ីជម្រៅតាមរយៈការងារដែលបានអនុវត្តន៍កន្លងមក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image