Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី១ ឆ្នាំ២០២៦ របស់ក្រុមការងារផ្នែកផលិតកម្មកែឆ្នៃ សម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម ឆ) វេទិការាជរដ្ឋាភិបាល-វិស័យឯកជន

ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារ(ក្រុម ឆ) បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសលើកទី១ ឆ្នាំ២០២៦ របស់ក្រុមការងារផ្នែកផលិតកម្មកែឆ្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម (ក្រុម ឆ) វេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធាន(ក្រុមឆ )និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាសហប្រធានក្រុម ឆ។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើង ដោយវិស័យឯកជនក្នុងន័យពង្រឹងវិសាលភាព លើការសម្របសម្រួលពាណិជ្ជកម្ម តាមប្រព័ន្ធឌីជីថល តម្លាភាពក្នុងការធ្វើធុរកិច្ច និងធ្វើពិពិធកម្មទីផ្សារ សំដៅពង្រីកសក្តានុពលទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

កិច្ចប្រជុំមានការចូលរួមពីឯកឧត្ដមលោកជំទាវ ជាសមាជិក សមាជិកា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន យ៉ាងច្រើនកុះករ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image