ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្តីព្រាង «ក្របខណ្ឌទស្សនាទាន និងផែនការសកម្មភាពសម្រាប់ការរៀបចំការប្រមើលអនាគតនៅកម្ពុជា ឆ្នាំ២០៣០»។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងស្មារតីបុរេសកម្ម និងដើម្បីឆ្លើយតបទៅនឹងនិន្នាការមេហ្កា (Megatrends) ព្រមទាំងហានិភ័យដែលកើតចេញពីភាពមិនប្រាកដប្រជាខ្ពស់ ក្រសួងសុខាភិបាលប្តេជ្ញាប្រើប្រាស់ឧបករណ៍យុទ្ធសាស្ត្រ ការប្រមើលអនាគត (Foresight) នេះ ដើម្បីផ្លាស់ប្តូរពីការរង់ចាំដោះស្រាយបញ្ហា ទៅជាការត្រៀមខ្លួនជាមុន ទប់ទល់នឹងហានិភ័យសុខភាពនាពេលអនាគត ធានាបាននូវប្រព័ន្ធសុខាភិបាលរឹងមាំ និងលើកកម្ពស់គុណភាពជីវិតប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ឆ្ពោះទៅកាន់ចក្ខុវិស័យឆ្នាំ២០៥០។
រាជធានីភ្នំពេញ៖ ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦