Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «មូលដ្ឋានសុខាភិបាល បានបង្កើននូវទំនុកចិត្តជូនប្រជាជនកាន់តែច្រើន មកទទួលសេវាសុខាភិបាលតាមតម្រូវការ»។

ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៦

ថ្ងៃអង្គារ១រោច ខែ បឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២១ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន៣១១៧នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខាភិបាល រហូតទទួលបានការវាយតំលៃជាវិជ្ជមាន ពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល និងបានជំរុញឱ្យមន្រ្តីសុខាភិបាល រក្សារូបភាពវិជ្ជមាននេះឱ្យមាននិរន្តរភាព។ ជាបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងការកំណត់គោលដៅ ក្នុងផែនការដែលទាមទារឱ្យមានការយល់ដឹងស្ថានភាពបច្ចុប្បន្នជាមុនសិន និងមានភាពក្លាហាន ក្នុងការកំណត់គោលដៅខាងមុខ។ បន្ថែមពីនេះ ការធ្វើផែនការក៏តម្រូវឱ្យមានការគិតគូរទៅលើអាទិភាព ដែលផ្តោតទៅលើភាពបន្ទាន់ និងភាពសំខាន់របស់គោលដៅទាំងនោះ។

ជាកិច្ចបន្ត ក្រុមការងារនៃមណ្ឌលសុខភាពស្វាយជុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើបទបង្ហាញចែករំលែកសមិទ្ធិផលការងារបស់ខ្លួនរហូតក្លាយទៅជាមណ្ឌលសុខភាពគំរូមួយ។ មណ្ឌលសុខភាពស្វាយជុក បានបញ្ជក់ថាការរួបរួមសាមគ្គីគ្នា រវាងបុគ្គលិកមណ្ឌលសុខភាព និងការសហការល្អរវាងមណ្ឌលសុខភាព និង អជ្ញាធម៌ឃុំស្វាយជុកជាចំនុចខ្លាំងរបស់មណ្ឌលសុខភាព។ ជាលទ្ធផលការសហការល្អនេះបានជំរុញឱ្យមណ្ឌលសុខភាពស្វាយជុក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាជ្ញាធម៌គ្រប់លំដាប់ថ្នាក់ សហគមន៍ និង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តកំពង់ត្រឡាចនៅក្នុងដំណើរអភិវឌ្ឍខ្លួនឱ្យទៅជាមណ្ឌលសុខភាពគំរូថ្នាក់ជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image