Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល៖ ដើម្បីបន្តនិរន្តរភាពក្នុងការពិនិត្យរកមហារីកមាត់ស្បូនឱ្យមានប្រសិទ្ធភាពខ្ពស់សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យខេត្ត

ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកមហារីកមាត់ស្បូននៅកម្ពុជា បាអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ Colposcopy, TA, LEEP ព្រមទាំង ការការពារការចម្លងរោគ និងការផ្តល់ប្រឹក្សាសម្រាប់គ្រូពេទ្យ និងឆ្មបមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ជូនដល់គ្រូពេទ្យ និងឆ្មបមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីពង្រឹងគុណភាពសេវាពិនិត្យ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅកម្ពុជា ដែលវគ្គបណ្តុះបណ្តាល នេះបានរៀបចំឡើង សម្រាប់គ្រូពេទ្យពីបច្ចេកទេសពិនិត្យព្យាបាល នៅសណ្ឋាគារភ្នំពេញ។

វគ្គបណ្តុះបណ្តាលលើកទី២ នេះ បានរៀបចំសម្រាប់គ្រូពេទ្យ និងឆ្មបរយៈពេល៥ថ្ងៃ និងបន្ត២ថ្ងៃទៀត សម្រាប់គ្រូពេទ្យ និងឆ្មប ដើម្បីធ្វើការងារជាក្រុមសម្រាប់ការថែទាំឧបករណ៍លាងសម្អាត ការការពារការឆ្លងរោគ និងការផ្តល់ប្រឹក្សា ដោយមានការអនុវត្តការពិនិត្យអ្នកជំងឺផ្ទាល់ នៅមន្ទីរពេទ្យកាល់ម៉ែត ដូចដែលយើងបានរៀបចំលើកទី១ ម្តងរួចមកហើយ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

វគ្គបណ្តុះបណ្តាលនេះដែរ ត្រូវបានគាំទ្រថវិកា និងបច្ចេកទេសដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) រួមមាន ធនាគារពិភពលោក, GFF, DFAT, KfW, KOCIA។ សម្រាប់ដៃគូអភិវឌ្ឍន៍ផ្សេងទៀត រួមមាន WHO និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

ឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ក្នុងការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ដែលត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយក្រុមការងាររបស់នាយកដ្ឋានការពារសុខភាព និងគ្រូបង្គោលថ្នាក់ជាតិ ដែលស្ថិតនៅក្រោមការដឹកនាំ វាយតម្លៃគុណភាពសមត្ថភាពរបស់សិក្ខាកាម ក្រុមការងារបច្ចេកទេសប្រយុទ្ធប្រឆាំងជំងឺមហារីកមាត់ស្បូននៅកម្ពុជា មានគោលបំណងសំខាន់ក្នុងការបង្កើនចំណេះដឹង ពង្រឹងជំនាញបច្ចេកទេស ការផ្តល់ប្រឹក្សា និងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ព្រមទាំងក្រមសីលធម៍របស់គ្រូពេទ្យ ក្នុងការរកឃើញរោគសញ្ញាមុនមហារីក និងការព្យាបាលឱ្យបានជាសះស្បើយទាន់ពេលវេលាស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។

នៅក្នុងពិធិបិទវគ្គនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់កិត្តិយសចែកជូន វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមមកពីមន្ទីរពេទ្យជាតិ និងខេត្តចំនួនចំនួន ២៦នាក់ ដែលមកពីមន្ទីរពេទ្យថ្នាក់ជាតិចំនួន៨ និងថ្នាក់ខេត្តចំនួន៨ (៧មន្ទីរពេទ្យថ្នាក់ខេត្តគាំទ្រដោយគម្រោង H-EQIP 2 និង ១មន្ទីរពេទ្យគាំទ្រដោយគម្រោង WHO)។

សូមជម្រាបថា កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល តំណាងអង្គការដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ គ្រូបង្គោល និងគ្រូពេទ្យមកពីមន្ទីរពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន ៥៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image