Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមការងារសហប្រតិបត្តិការសុខាភិបាល ក្នុងមហាអនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion Working Group on Health Cooperation – GMS WGHC Annual Meeting)

ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៦

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមការងារសហប្រតិបត្តិការ សុខាភិបាលក្នុងមហាអនុតំបន់ទន្លេមេគង្គ (Greater Mekong Subregion Working Group on Health Cooperation – GMS WGHC Annual Meeting) ដែលបានប្រព្រឹត្តទៅនៅ ខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្ត យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសុខាភិបាល ក្នុងមហាអនុតំបន់ទន្លេមេគង្គ ឆ្នាំ២០២៤–២០៣០ (GMS Health Cooperation Strategy 2024–2030) ពិភាក្សាអំពីអាទិភាពថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងកំណត់ទិសដៅសកម្មភាព សម្រាប់ឆ្នាំ សម្រាប់រៀបចំក្របខណ្ឌវិនិយោគក្នុងតំបន់ សម្រាប់ឆ្នាំ២០២៧–២០២៩ សំដៅពង្រឹង សន្តិសុខសុខភាព ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជន ក្នុងមហាអនុតំបន់ទន្លេមេគង្គ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងក្របខណ្ឌគម្រោង Technical Assistance 10466-REG: Strengthening Regional Health Cooperation in the Greater Mekong Subregion – Phase 2 ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល នៃបណ្តាប្រទេសសមាជិកអនុតំបន់មហាទន្លេមេគង្គ រួមមាន ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ ព្រះរាជាណាចក្រថៃ សាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image