ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសុខាភិបាល បានដឹកនាំប្រតិភូតំណាងក្រសួងសុខាភិបាល រួមមាន៖ ឯកឧត្តម លោកជំទាវ ជាប្រធានកម្មវិធីទាំង៤ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក ក្រុមការងារបច្ចេកទេសថវិកា លោក លោកស្រីប្រធានអង្គភាពក្រោមឱវាទ អញ្ជើញទៅចូលរួមប្រជុំពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៧ របស់ក្រសួងសុខាភិបាល ជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ដឹកនាំដោយឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកា តាមកម្មវិធីរបស់ក្រសួងសុខាភិបាល ដែលបានស្នើសុំសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧។