Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណកម្មាការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស

ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៣ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារសុខាភិបាល ចូលរួមកិច្ចប្រជុំ អន្តរក្រសួង ដើម្បីតាមដានវឌ្ឍនភាពការងារ និងត្រៀមរៀបចំកិច្ចប្រជុំលើកទី៥  នៃគណកម្មាការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រី ជាតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីពាក់ព័ន្ធ នៃក្រសួងពាណិជ្ជកម្ម។

អង្គប្រជុំបាន ពិភាក្សាលើវឌ្ឍនភាពការងាររបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងពិនិត្យរួមគ្នាលើសេចក្តីព្រាងរបៀបវារ: ដែលភាគីបេឡារុសបានរៀបចំ ដើម្បីត្រៀមកិច្ចប្រជុំ លើកទី៥ នៃគណកម្មាការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងកម្ពុជា និងបេឡារុស ដែលគ្រោងនឹងធ្វើឡើង នៅរដ្ឋធានីមីនស្ត៍ នៃសាធារណរដ្ឋបេឡារុសនាពេលខាងមុខ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image