Cambodia
ព័ត៌មានលំអិត

Image
ការចុះជួយអន្តរាគមន៍ និងតាមដានស្ថានភាពជំងឺគ្រុនឈាម នៅស្រុកកោះធំ ខេត្តកណ្តាល

ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៦

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកជំងឺឆ្លង នៃក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាន​កម្មវិធី​គ្រុនឈាម​ មន្ទីរ​សុខាភិបាល​ នៃរដ្ឋបាលខេត្ត​កណ្ដាល​ ការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិ​កោះធំ​ បានចុះជួយអន្តរាគមន៍ និងតាមដានស្ថានភាពជំងឺគ្រុនឈាម នៅស្រុកកោះធំ ខេត្តកណ្តាល។

ដេីម្បី​ក្តាប់​សភាពការណ៍​ និង​បច្ចុប្បន្ន​ភាព​ លោកជំទាវរដ្ឋលេខាធិការ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងគ្រូពេទ្យ នៃមន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីពិនិត្យមើលការផ្តល់សេវាសុខាភិបាល និងអ្នកជំងឺគ្រុនឈាមដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​ ក៏​ដូចជា​ការទទួល​អ្នក​ជំងឺ​គ្រុនឈាម​ ដែល​មាន​ទាំង​អ្នក​ជំងឺ​ទូទៅ​ និង​ជំងឺ​កុមារ​។

ជា​របាយការណ៍​ ដែល​ទទួលបាន​ពី​មន្ទីរ​សុខាភិបាល​ខេត្ត​ ពី​ស្រុក​ប្រតិបត្តិ​កោះ​ធំ​ និង​​មន្ទីរ​ពេទ្យ​តេជោ​សែន ​កោះធំ​៖
- សរុប​អ្នក​ជំងឺ​គ្រុនឈាម​ ចាប់​ពី​ថ្ងៃ​ទី១៦​ ខែមិថុនា​ ដល់​ ថ្ងៃ​ទី​៤​​ ខែកក្កដា​ ឆ្នាំ​២០២៦​ មាន​ចំនួន ៥៧៨​នាក់​។ ក្នុង​នោះ​បាន​បញ្ចូន​ អ្នក​ជំងឺ​ធ្ងន់​ ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ចំនួន​ ៦នាក់​ និង​គ្មាន​ករណី​ស្លាប់​ទេ​។
- មូល​ដ្ឋាន​ដែល​មានការឆ្លង​គ្រុនឈាម​ច្រើន​ គឺ​ ក្រុង​សំពៅពូន​ ឃុំឈើ​ខ្មៅ​ ឃុំ​ព្រែក​ជ្រៃ​ និង​មាន​ឆ្លង​រាយប៉ាយ​នៅតាមឃុំ​ផ្សេងៗ​ទៀត​ នៃ​ស្រុក​កោះ​ធំ​។

វិធានការណ៍​ចំពោះ​មុខ​៖
- មន្ទីរពេទ្យ​ត្រូវ​មាន​សម្ភារៈ ឱសថ​ និង​ក្រុម​គ្រូពេទ្យ​គ្រប់គ្រាន់​ ដេីម្បី​សង្រ្គោះ​ និង​ព្យាបាល​ប្រជាពលរដ្ឋ​ឱ្យបានទាន់ពេល​វេលា​។
-​ បន្ត​យុទ្ធនាការ​ដាក់​ថ្នាំ​អាបែត​ តាម​ផ្ទះ​ និង​បាញ់​ថ្នាំ​ កំចាត់​មូស​តាមសហគមន៍​ សាលារៀន​ និង​ផ្សព្វផ្សាយ​ការ​អប់រំ​ សុខភាព​ និង​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ច្បាស់​អំពី​ ការ​ការពារ​ និង​ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម​។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ និងប្រតិភូសុខាភិបាល រួម​ជាមួយ​អាជ្ញាធរ​ ដែនដី ​បានបន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយដល់កូនសិស្សតូចៗ នៅសាលាបឋមសិក្សាព្រែកថ្មី ដើម្បីផ្សព្វផ្សាយ អំពីការបង្កា និងទប់ស្កាត់ នៃជំងឺគ្រុនឈាម ដែលបណ្តាលមកពីមូសខ្លា​ រួច​ក៏​បន្តចុះពិនិត្យមើលសកម្មភាពក្រុមការងារ កំពុងអនុវត្តយុទ្ធនាការបាញ់ថ្នាំមូសតាមភូមិ ឃុំ សាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីកំចាត់ជំរកមូសខ្លា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image