Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពីការពង្រឹងការសម្របសម្រួល ឆ្លងដែន ការការពារ និងការថែទាំសម្រាប់កុមារ នៅក្នុងបរិបទទេសសន្តរប្រវេសន៍។

ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ចាប់ពីថ្ងៃអង្គរ ទី៧ ដល់ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម វេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការសម្របសម្រួលឆ្លងដែនការការពារ និងការថែទាំសម្រាប់កុមារ នៅក្នុងបរិបទទេសសន្តរប្រវេសន៍ ក្រោមអធិបតីភាពឯកឧត្តម តាំង ជុងលី រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា។

សិក្ខាលាលាមានរយៈពេលពីរថ្ងៃ រៀបចំដោយក្រសួង ស.អ.យ. សហការជាមួយ សហការជាមួយអង្គការ UNICEF មានគោលបំណង៖
-ស្វែងរកការគាំទ្រមតិសម្រាប់ការពង្រឹងការប្តេជ្ញាចិត្តអន្តរក្រសួង និងការគាំទ្រការអនុវត្តផែនការសកម្មភាព ដែលបានកំណត់ក្នុងសិក្ខាសាលាថ្នាក់តំបន់។
-បង្ហាញផែនការការងារ និងបង្កើតក្រុមការងារបច្ចេកទេសមួយ ដើម្បីធ្វើបរិបទនៃកម្មវិធីសិក្សាក្នុងតំបន់ស្តីពីការការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ ទៅក្នុងកម្មវិធីសិក្សា និងម៉ូឌុលនៃវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់កម្លាំងសង្គមកិច្ច។
-ជួបជុំអ្នកពាក់ព័ន្ធសំខាន់ៗ រួមទាំងមន្រ្តីជួរមុខ អ្នកជំនាញថវិការដ្ឋាភិបាល ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងសម្របសម្រួលសម្រាបើការពារកុមារក្នុងបរិបទទេសន្តរប្រវេសន៍ នៅកម្រិតជាតិ និងឆ្លងដែន។
-ចូលរួមចំណែកការសម្រេចបាននូវការប្តេជ្ញាចិត្តអាស៊ានក្រោមសេចក្តីប្រកាសទីក្រុងហាណូយ និងផែនការសកម្មភាពតំបន់អាស៊ានស្តីពីសិទ្ធិកុមារក្នុងបរិបទទេសន្តរប្រវេសន៍។

កម្មវិធីនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ នាយកដ្ឋានអន្តោប្រវេសន៍ តំណាងអង្គការ UNICEF ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃវិទ្យាស្ថានជាតិសង្គមកិច្ច  មន្ត្រីជំនាញសង្គមកិច្ច និងអង្គរដៃគូពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image