Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីវឌ្ឍនៈភាពគណៈកម្មការថែទាំ បច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងស្តារលទ្ធភាពឡើងវិញ ឆមាសទី១ ឆ្នាំ២០២៦។

ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី វឌ្ឍនៈភាពគណៈកម្មការថែទាំ បច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងស្តារលទ្ធភាពឡើងវិញ ឆមាសទី១ ឆ្នាំ២០២៦។

មន្ទីរពេទ្យកាល់ម៉ែត បន្តបោះជំហានយ៉ាងមុតមាំក្នុងការលើកកម្ពស់គុណភាពសេវាថែទាំសុខាភិបាល ដោយក្នុងឆមាសទី១ ឆ្នាំ២០២៦ កន្លងទៅនេះ គណៈកម្មការថែទាំបច្ចេកទេសវេជ្ជសាស្ត្រ និងស្ដារលទ្ធភាពឡើងវិញ បានសម្រេចនូវសមិទ្ធផលលេចធ្លោជាច្រើន ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តជូនអ្នកជំងឺ ក្នុងឆមាសទី១ ឆ្នាំ២០២៦៖
-ការចុះអភិបាល (Sport check) និងពង្រឹងគុណភាពផ្ទាល់
-ការអភិវឌ្ឍធនធានមនុស្ស និងការចុះបញ្ជិកាគណៈវិជ្ជាជីវៈ
-កិច្ចការបណ្ដុះបណ្ដាលបន្ត (In-Service Training)
-ការលើកទឹកចិត្តបុគ្គលិកឆ្នើម
-ការគ្រប់គ្រងការចម្លងរោគ។

ជាចុងក្រោយ លោកជំទាវសាស្ត្រាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញការងារថែទាំ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលជាច្រើន ដែលឆ្លុះបញ្ចាំងតាមរយៈគុណភាព ប្រសិទ្ធភាព ក្រមសីលធម៌វិជ្ជាជីវៈ និងសូមលើកទឹកចិត្តក្រុមការងារ សូមបន្តការដឹកនាំទៅតាមផែនការទិសដៅសម្រាប់ ឆមាសទី២។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ អគ្គគិលានុបដ្ឋាយិកា ជំនួយការអគ្គគិលានុបដ្ឋាកយិកា ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកមន្ទីរពេទ្យកាល់ម៉ែត ប្រធានក្រុមប្រឹក្សាគណៈឆ្មបមន្ទីរពេទ្យកាល់ម៉ែត នាយសាល និងជំនួយការនាយសាល សរុបចំនួន ៨០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image