Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំដាក់ឱ្យដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ (EOC) សម្រាប់ការផ្ទុះជំងឺគ្រុនឈាម

ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំដាក់ឱ្យដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់ (EOC) សម្រាប់ការផ្ទុះជំងឺគ្រុនឈាម តាមប្រព័ន្ធនិមិត (Zoom) ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

កិច្ចប្រជុំនេះ មានគោលបំណង៖
-ធានាឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីគ្រប់គ្រងការផ្ទុះជំងឺគ្រុនឈាម កាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ ព្រមទាំងទប់ស្កាត់ការរីករាលដាលបន្ថែម
-ពិនិត្យ និងវាយតម្លៃស្ថានភាពជំងឺគ្រុនឈាម និងកំណត់កម្រិតហានិភ័យ
សម្រេចចិត្តលើការធ្វើឱ្យដំណើរការ EOC និងកំណត់កម្រិតនៃការឆ្លើយតប
កំណត់តួនាទី និងភារកិច្ចរបស់ក្រុមការងារនីមួយៗ (Incident Management System (IMS))
-រៀបចំផែនការឆ្លើយតប រួមមានយុទ្ធនាការអប់រំសុខភាព​ បំបាត់ជម្រកមូសខ្លា និងការតាមដានស្ថានភាព
សម្របសម្រួលធនធានសរុបចាំបាច់ មន្រ្តី ថវិកា ឱសថ សម្ភារៈ និងឧបករណ៍ផ្សេងៗ
-ពង្រឹងការតាមដាន និងការវិភាគទិន្នន័យ ដើម្បីគាំទ្រការសម្រេចចិត្តបានទាន់ពេល។
-កំណត់យុទ្ធសាស្ត្រទំនាក់ទំនងហានិភ័យ និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជន
-ពង្រឹងកិច្ចសហការរវាងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធ និងសហគមន៍ ដើម្បីអនុវត្តវិធានការឆ្លើយតបឱ្យមានប្រសិទ្ធភាព
-កំណត់ការរាយការណ៍ប្រចាំថ្ងៃ។

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមទាំងអស់ សូមយកចិត្តទុដាក់ក្នុងទប់ស្កាត់ការផ្ទុះនៃជំងឺគ្រុនឈាមនេះ ដើម្បីកាត់បន្ថយអាត្រាឈឺ និងស្លាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម នាយកមន្ទីរពេទ្យជាតិ ប្រធានមជ្ឍមណ្ឌលជាតិ កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនឈម ឯកឧត្តម/លោកជំទាវ ប្រធាន ឬអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ប្រធាន ឬមន្រ្តីក្រុមឆ្លើយតបបន្ទាន់រាជធានី ខេត្តទាំ២៥ និងមន្រ្តីកម្មវិធីគ្រុនឈាមថ្នាក់រាជធានីខេត្ត សរុប ១៧៦រូប ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image