Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម

ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមពិធីបើកពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦ និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា  នៅទីស្តីការក្រសួងបរិស្ថាន។

ពិព័រណ៍នេះ មានការតាំងបង្ហាញនូវផលិតផលមេត្រីបរិស្ថាន និងចែកជូនកូនឈើដោយឥតគិតថ្លៃ ជូនសាធារណជន ដើម្បីលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមដាំដើមឈើ សំដៅបង្កើនវិសាលភាពគម្របព្រៃឈើនៅប្រទេសកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងស្ថានទូត ឯកឧត្តម សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំរាជធានីខេត្ត លោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image