Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាភិបាល មូលនិធិសកល សម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦

ទីក្រុងហ្សឺណែវ៖ ចាប់ពីថ្ងៃទី៩ ដល់ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៥៥ នៃក្រុមប្រឹក្សាភិបាល មូលនិធិសកល សម្រាប់ប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ (55 th Meeting of Board of Global Fund to Fight AIDS, Tuberculosis and Malaria) ដែលបានប្រព្រឹត្តទៅ នៅទីក្រុងហ្សឺណែវ សហព័ន្ធស៊្វីស។

កិច្ចប្រជុំបានផ្តោតលើការងារសំខាន់ៗ រួមមាន៖ (១)វឌ្ឍនភាពការងារទាំងឡាយ ជារួម គម្រោងថវិកាសម្រាប់ឆ្នាំ២០២៧-២០២៩ ការប្រមូលធនធាន បញ្ហាប្រឈម ការងារអទិភាព និងទិសដៅទៅមុខជាដើម (២)ការងារអភិបាលកិច្ច និង ប្រសិទ្ធភាព (៣)ការវិវត្តទីផ្សារ ( market shaping) ពាក់ព័ន្ធនឹងឱសថ វ៉ាក់សាំង និងបរិក្ខារ សម្រាប់ជំងឺទាំង៣៖ អេដស៍ របេង និងគ្រុនចាញ់ (៤)កិច្ចការអធិការកិច្ច និងវាយតម្លៃ និងការដោះស្រាយផលប្រឈម (៥ )អន្តរកាល និងនិរន្តរភាព ធនធាន ព្រមទាំងការរក្សាជោគជ័យ ដែលទទួលបាន និងសម្រេចទិសដៅអនាគត និង (៦)ការវិវត្តរបស់មូលនិធិសកល ក្នុងបរិបទប្រព័ន្ធសុខាភិបាលសកលលោក។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាថ្នាក់សកលលោកនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាភិបាល របស់មូលនិធិសកល (GFATM )តំណាង និងក្រុមការងារគណៈកម្មការតំបន់ និងស្ថាប័នផ្សេងៗ ( constituencies) តំណាងអ្នកផ្តល់ជំនួយ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហគមន៍ ផ្នែកឯកជន អ្នកជំនាញឯកទេស និងអ្នកពាក់ព័ន្ធ ព្រមទាំង  តំណាងមកពីភាគីពាក់ព័ន្ធដ៏ទៃទៀត ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image