Cambodia
ព័ត៌មានលំអិត

Image
កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ រវាងសាធាណៈ និងឯកជន តាមរយៈទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ រវាងសុខាភិបាលកម្ពុជា និងដៃគូរវិនិយោគផ្នែកសុខាភិបាលជប៉ុន Medical Group Taiichikai, Japan

ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦

តូក្យូ ជប៉ុន៖ ល្ងាច ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់ Medical Group Taiichicai ជប៉ុន ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល រួមមាន អគ្គនាយករងបច្ចេកទេសសុខាភិបាល តំណាងសហប្រតិបត្តិការអន្តរជាតិ ថ្នាក់ដឹកនាំ និងតំណាងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បំពេញទស្សនកិច្ច នៅប្រទេសជប៉ុនដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។

ដំណើរទស្សនកិច្ចខាងលើ មានគោលបំណងសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍ អំពីចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ពិសេសផ្នែកជំនាញបែកបាក់ឆ្អឹង (Orthopedics) ផ្នែកសង្គ្រោះបន្ទាន់ និងបទពិសោធន៍សុីជម្រៅក្នុងការថែទាំសុខភាពមនុស្សចាស់ ការស្ដារនិតិសម្បទារ ដែលជប៉ុនជាប្រទេសមានបទពិសោធន៍ខ្ពស់ និងនាំមុខក្នុងតំបន់ និងសកលលោក។

បំណងនៃទស្សនកិច្ចនេះផងដែរ ភាគីទាំងពីរបានផ្តោតសំខាន់លើចំណងមិត្តភាពដ៏ល្អប្រពៃ និងយូរអង្វែងជាប្រវត្តិសាស្ត្ររវាងប្រជាជននៃប្រទេសទាំងពីរ ដែលបំណងនៃការចូលរួមរបស់ដៃគូរវិនិយោគជប៉ុនក្នុងវិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាល និងសុខាភិបាលកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14

រូបភាព Gallery
1 / 1
Gallery image