Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំកម្រិតក្រសួង ស្ថាប័ន ដើម្បីពិនិត្យ ពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារ «ច» ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។

ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង ជាសមាជិក ក្រុមការងារ "ច" ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ បានចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរនានា ដែលស្នើឡើងដោយផ្នែកឯកជន របស់ក្រុមការងារ "ច" ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ "ច" ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។

អង្គប្រជុំនាពេលនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅនឹងការលើកឡើងនានា ពីផ្នែកឯកជនជាកង្វល់ ដែលសភាពាណិជ្ជកម្មកម្ពុជា បានស្នើមកក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image