Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកសន្និសីទឱសថសាស្ត្រ ការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តសេវា​ឱសថសាស្ត្រនៅក្នុង​ប្រទេស​កម្ពុជា តាមរយៈនវានុវត្តន៍ និង បញ្ញាសិប្បនិម្មិត។

ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសៅរ៍ ទី១៨ ខែ​កក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទ​ឱសថសាស្ត្រ លើកទី៦ ដែលរៀបចំឡើង​ដោយ​សាកល​វិទ្យាល័យពុទ្ធិសាស្ត្រ ការធ្វើឲ្យប្រសើរឡើង​នូវការ​អនុវត្ត​សេវាឱសថសាស្ត្រ នៅក្នុង​ប្រទេ​ស​​កម្ពុជា តាមរយៈនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត»។

គោលដៅ​ចម្បង​គឺ ការលើកកម្ពស់ការអនុវត្តវិជ្ជាជីវៈ និងសេវាឱសថសាស្ត្រនៅកម្ពុជា តាមរយៈការ​ចែក​រំលែក​ចំណេះ​ដឹង កិច្ចសហការ និងការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ព្រមទាំងបញ្ញាសិប្បនិម្មិត (AI)។

លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការបានមានប្រសាសន៍អំពី ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើ​សមាហរណកម្ម​បញ្ញា​សិប្ប​និម្មិត​ ​ចូលទៅក្នុងប្រព័ន្ធសុខាភិបាល មិនត្រឹមតែជួយសម្រួលដល់ប្រតិបត្តិការ​រដ្ឋបាល​ របស់​ឱសថ​ស្ថានគ្លីនិក និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាជាយន្តការដ៏រឹងមាំ​មួយ​ក្នុងការ​ជំរុញ​ ឱ្យ​មានការថែទាំអ្នកជំងឺជាចម្បង (Patient-Centered Care) និងការពង្រឹង សុវត្ថិភាព​អ្នកជំងឺ (Patient Safety) ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាពិសេស ដើម្បី​រួម​ចំណែក​ឈានទៅសម្រេចបាននូវគោលដៅ ការ​គ្របដណ្តប់​សុខភាព​ជាសកល (Universal Health Coverage) នៅត្រឹមឆ្នាំ២០៣៥។ ក្នុងន័យនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ លើក​ទឹកចិត្ត​ឱ្យ​បងប្អូន​ឱសថ​ការី​ទាំងអស់ យកចិត្តទុកដាក់ខ្ពស់​លើ​ការអនុវត្តយុទ្ធសាស្ត្រគន្លឹះចំនួនបី៖ ទី១.ការអនុវត្តគោលការណ៍ ត្រឹមត្រូវទាំង៧ (7 Rights) ទី២.ការប្រើ​ប្រាស់ឧបករណ៍ទំនាក់ទំនង SBAR៖ ក្នុងនាមជាដៃគូយ៉ាងសំខាន់​ក្នុង​ប្រព័ន្ធ​ថែទាំសុខភាព ការ​ប្រា​ស្រ័យ ​ទាក់ទងប្រកបដោយប្រសិទ្ធភាព​ក្នុងក្រុម​ការ​ងារ​ពហុជំនាញគឺចាំបាច់ណាស់ និងទី៣.អនុវត្ត​យុទ្ធសាស្ត្រ​សម្រាប់​​ការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនូវឱសថ ដែល​មានលក្ខណៈ មើលទៅស្រដៀងគ្នា និង​ឮ​សូរ​ស្រ​ដៀងគ្នា (Look-Alike, Sound-Alike LASA)។​

លោកជំទាវមានប្រសាសន៍បន្ថែមអំពី អ្នកប្រកប​វិជ្ជាជីវៈ​ឱសថសាស្ត្រ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុខុមាលភាព និងយកចិត្តទុកដាក់អាយុជីវិតរបស់​អ្នកជំងឺ​ជា​អាទិភាព​ចម្បងបំផុត ជៀសវៀងឱ្យបានការលក់​ឱសថ​ក្លែងក្លាយ ឱសថអន់គុណភាព ឬឱសថហួសកាល​កំណត់ ដែលធ្វើឱ្យការព្យាបាល​គ្មានប្រសិទ្ធភាព​។

សន្និសីទនេះមានការអញ្ចើញចូលរួមពីឱសថការី និងនិសិ្សតចំនួន ១១០ រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image