Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារគ្រប់គ្រងផលិតផលគ្រឿងស្រវឹង នៃក្រសួងសុខាភិបាល

ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា​ធិការ​ក្រសួង​សុខា​ភិបាល និងជា​ប្រធាន​ក្រុម​ការងារ​គ្រប់គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង នៃ​ក្រសួង​សុខា​ភិបាល​ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​គ្រប់​គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង នៃ​​ក្រសួង​​សុខា​​ភិបាល ​ក្នុង​​គោល​បំណងពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​លើ​ប្រធានបទបច្ចេកទេសពាក់ព័ន្ធនឹង​ការ​ងារ​គ្រប់​គ្រង​ផលិត​ផលគ្រឿង​ស្រវឹង ស្របតាមទិសដៅ និង​អាទិភាព​របស់​ក្រសួង​​សុខាភិបាល។
 
កិច្ច​​ប្រជុំ​នេះ​មាន​ការ​ចូលរួមពី ឯកឧត្តម ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការ អគ្គនាយករង​បច្ចេក​ទេស អគ្គ​លេខា​ធិការ​​រង តំណាង​​នាយក​​ដ្ឋាន​​ពាក់ព័ន្ធ ព្រម​ទាំង​សមាជិក​ក្រុម​ការងារ​គ្រប់គ្រងផលិតផលគ្រឿងស្រវឹងសរុបចំនួន ២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

រូបភាព Gallery
1 / 1
Gallery image