Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាពនៃការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងសួនរុក្ខជាតិឱសថបុរាណគិរីរម្យ។

ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៦

ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនរុក្ខជាតិឱសថបុរាណគិរីរម្យ។

ក្នុងដំណើរនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កេតឃើញទីធ្លានៃសួនឱសថបុរាណ មានរុក្ខជាតិ ដែលជាប្រភេទឱសថមានការដុះលូតលាស់បានល្អ និងមានការថែទាំដាំដុះជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើការណែនាំទៅដល់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ឱ្យបន្តការយកចិត្តទុកដាក់ក្នុងការកែលម្អ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អប្រសើរ និងរៀបចំលើកជាផែនការដើម្បីជួសជុលកែលម្អជាបន្តបន្ទាប់តាមដំណាក់កាល។ បន្ថែមពីនេះ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិក៏ដូចជាក្រុមការងារមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របុរាណ ត្រូវចុះមកទីតាំងសួនរុក្ខជាតិឱសថបុរាណឱ្យបានញឹកញាប់ដើម្បីពិនិត្យដោយផ្ទាល់ និងដឹកនាំនិស្សិតចុះកម្មសិក្សាជាដើម ដើម្បីបង្កើនសមត្ថភាពនិងប្រសិទ្ធភាពតួនាទីរបស់សួនរុក្ខជាតិឱសថបុរាណនេះ។

ដំណើរបេសកកម្មនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង សេនា ទីប្រឹក្សាក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ លោកប្រធាននិងក្រុមការងារនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ ព្រមទាំងនិស្សិតកម្មសិក្សាស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកស្បែក និងគ្រឿងសម្អាងដែលមកពីមហាវិទ្យាល័យឱសថសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image