Cambodia
ព័ត៌មានលំអិត

Image
ទស្សនៈកិច្ចពិនិត្យដំណើរការថែទាំព្យាបាលករណីជំងឺគ្រុនឈាមធ្ងន់សម្រាកព្យាបាល នៅផ្នែកសង្គ្រោះបន្ទាន់ និងនៅផ្នែកសង្គ្រោះទារកនៃមន្ទីរពេទ្យជ៏យវរ្ម័នទី៧។

ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើទស្សនៈកិច្ចចុះទៅពិនិត្យមើលអ្នកជំងឺផ្នែកគ្រុនឈាមករណីធ្ងន់ដែលកំពុងសម្រាកព្យាបាល នៅផ្នែកសង្គ្រោះបន្ទាន់ និងទស្សន:កិច្ចទារកនៅផ្នែកសង្គ្រោះទារក នៃមន្ទីរពេទ្យជ៏យវរ្ម័នទី៧ បន្ទាប់ពីបានចូលរួមសំណេះសំណាល និងប្រកាសបើក សន្និសីទលើកទី៤ របស់ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ឆ្នាំ២០២៦ ក្នុងខេត្តសៀមរាប។

កំឡុងទស្សនៈកិច្ច លោកជំទាវរដ្ឋលេខាធិការ បានផ្តល់បន្ថែម និងរំលឹកនូវអនុសាសសន៍គន្លឹៈពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងបានផ្តល់យោបល់ក្នុងនាមជាសាស្ត្រាចារ្យជំនាញសង្គ្រោះទារក។

ជំងឺគ្រុនឈាម កំពុងត្រូវបានតម្កល់ជាអាទិភាពចម្បង ដែលឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំដោយផ្ទាល់ក្នុងការតាមដានការវិវត្តន៍ ទាំងលើសកម្មភាពយុទ្ធនាការបង្ការកំចាត់មូស ទាំងសកម្មភាពចុះអប់រំសុខភាព ទាំងទិដ្ឋភាពថែទាំព្យាបាលកំរិតធ្ងន់ក្នុងមូលដ្ឋានថែទាំព្យាបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image