ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៦
រាជធានៅភ្នំពេញ៖ ថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រងគ្រោះមហន្តរាយ អន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចប្រជុំនេះគឺជាការពិភាក្សាជាមួយអន្តរក្រសួង ដើម្បីដោះស្រាយផលប៉ះពាល់ដំណាំស្រូវ និងវិធានការចំពោះមុខក្នុងការត្រៀមបង្ការ និងសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករ និងត្រៀមលក្ខណៈឆ្លើយតបទាន់ពេលវេលាក្នុងគ្រោះមហន្តរាយបង្កឡើងដោយទឹកជំនន់ និងគ្រោះរាំងស្ងួត។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងតំណាងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។