Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកយុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា។

ថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២រោចខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកគ.ត.ផ.ហ.ក. បានចូលរួមពិធីបើកយុទ្ធនាការផ្សព្វផ្សាយក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ត.ផ.ហ.ក. និងឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធាន គ.តផ.ហ.ក. ក្នុងគោលបំណងផ្សព្វផ្សាយប្រកាសស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាហាឡាលកម្ពុជា និងសម្រួលការចុះបញ្ជីវិញ្ញាបនបត្រ បង្កើតឱកាស និងបញ្ជ្រាបការយល់ដឹង អំពីស្លាកសញ្ញាហាឡាល កម្ពុជា និងផ្សព្វផ្សាយអំពីវិធានការចំពោះអ្នកប្រើប្រាស់ស្លាកសញ្ញាហាឡាលមិនត្រឹមត្រូវ ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិកគ.ត.ផ.ហ.ក. មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋានគ.ត.ផ.ហ.ក. ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី ជាថ្នាក់ដឹកនាំ និង សមាជិក មកពីសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងសហគ្រាសធន់តូច និងមធ្យម(SME) ផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image