Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ខិតខំថែរក្សាសុខភាពប្រជាពលរដ្ឋយើង តាមរយៈការបង្កើនការផលិតសារអប់រំសុខភាពគ្រប់ទម្រង់លើជំងឺចម្បងៗ និងវិធានការនានាអំពីសុខភាព គឺជាការជួយបង្កើនចំណេះដឹងសុខភាពសាធារណៈសម្រាប់ទាំងអស់គ្នា»។

ថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ សម្រាប់ខែសីហា ដើម្បីលើកទិសដៅ និងជំរុញការងារបន្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត សរុបចំនួន ១៥០នាក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យនាយកដ្ឋាន ត្រូវសហការជំរុញការងារតាមប្រព័ន្ធឌីជីថល ភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីពន្លឿនការងារតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក។ បន្ថែមពីនេះ នាយកដ្ឋានត្រូវពិនិត្យវឌ្ឍនភាពការងារចាប់ពីការិយាល័យ ដើម្បីខិតខំអនុវត្តការងាររបស់ខ្លួន ឱ្យសម្រេចបាននូវសូចនាករតាមការរំពឹក ឬគ្រោងទុក និងបង្កើនកិច្ចសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្រើនរំលឹកដល់បណ្តារាជធានី ខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ការប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយបង្កើនសកម្មភាពជាប្រចាំ កម្ចាត់ជម្រាកមូស បាញ់ថ្នាំមូស ដាក់ថ្នាំអាបែត និងបន្តការអប់រំផ្សព្វផ្សាយសុខភាព ពីការការពារខ្លួនពីជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ករណីជំងឺឆ្លងនានា ដែលនៅតែអាចមានហានីភ័យសុខភាពសាធារណៈ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ត្រូវបង្កើនការផលិតសារអប់រំ និងវីដេអូអប់រំសុខភាព ដើម្បីបង្កើនជាចំណេះដឹងសុខភាពសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសជំងឺឆ្លង និងជំងឺមិនឆ្លងនានា រួមមានជំងឺមហារីក សរសៃឈាមបេះដូង ជំងឺឡើងសម្ពាធឈាម សុខភាពមាត់ធ្មេញជាដើមនរួមទាំងវិធានការល្អៗនានា អំពីការថែរក្សាសុខភាព។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងថា​ «ការិនិយោគក្នុងវិស័យសុខាភិបាល និងទទួលបានលទ្ធផលក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។»

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image