Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «UNFPA គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន ហើយកម្មវិធីសហប្រតិបត្តិការរបស់ UNFPA នៅកម្ពុជា គឺស្របគ្នាយ៉ាងរលូនទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»

ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអនុញ្ញាតជូន លោកស្រី Sandra Bernklau នាយិកាទីភ្នាក់ងារសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបស់ UNFPA ក្នុងការលើកកម្ពស់សុខភាពផ្លូវភេទ និងបន្តពូជ សមភាពយេនឌ័រ និងការអភិវឌ្ឍយុវជននៅកម្ពុជា ជាពិសេសការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់លោកស្រី Sandra Bernklau ចាប់តាំងពីខែសីហា ឆ្នាំ២០២២ មក។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងជម្រាបជូនក្រសួងសុខាភិបាល អំពី ១) ការកែទម្រង់ប្រព័ន្ធសហប្រជាជាតិ (UN80) និងផែនការយុទ្ធសាស្ត្រ UNFPA ថ្មី ដែលបានបន្ថែមលទ្ធផលយុទ្ធសាស្ត្រទី៤ (Outcome 4) ២) ការប្តេជ្ញាចិត្តលើរួមគ្នា គោលដៅសូន្យបីយ៉ាង ត្រឹមឆ្នាំ២០៣០ (Three Zeros by 2030)។

ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្រ ចំពោះការកែទម្រង់ប្រព័ន្ធសហប្រជាជាតិ (UN80) និងផែនការយុទ្ធសាស្ត្រថ្មីរបស់ UNFPA ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ UNFPA និងសមិទ្ធផលរួមគ្នានាពេលកន្លងមក រួមមាន៖
- ការដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធិ ២០២៥-២០៣៤»
- ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និង «កញ្ចប់សម្ភារថែរក្សាសុខអនាម័យ (Dignity Kits)» ជូនស្ត្រី និងកុមារីងាយរងគ្រោះតាមតំបន់ព្រំដែន
- ការពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបចំពោះមរណភាពមាតា (MPDSR) ការបណ្តុះបណ្តាលមន្ត្រីសុខាភិបាល ដើម្បីរក្សាការកាត់បន្ថយអត្រាមរណភាពរបស់មាតា និងការពង្រីកស្តង់ដា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងទារក (EmONC) នៅទូទាំងប្រទេសជាដើម។

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីថា UNFPA គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបាន ហើយកម្មវិធីសហប្រតិបត្តិការរបស់ UNFPA នៅកម្ពុជា គឺស្របគ្នាយ៉ាងរលូនទៅនឹង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image