Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ ( ក្រុម "ខ" ) នៃវេទិការាជរដ្ឋាភិបាល - ផ្នែកឯកជន។

ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ក្រុមការងារផ្នែកទេសចរណ៍ ( ក្រុម"ខ" ) នៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន នៅក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងក្នុងការពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ ដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបសំណូមពររបស់វិស័យឯកជន និងកំណត់វិធានការគន្លឹះ សម្រាប់ស្តារនិងពង្រឹងភាពធន់នៃវិស័យទេសចរណ៍កម្ពុជា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧកញ៉ា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងផ្នែកឯកជន សភាពាណិជ្ជកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបចំនួន ១៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image