Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសួនរុក្ខជាតិអង្គរ នៅតំបន់បេតិកភណ្ឌអង្គរ ដែលមានជីវចម្រុះ

ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២៦

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះទស្សនកិច្ចសិក្សាស្វែងយល់ពីសួនរុក្ខជាតិអង្គរ នៅតំបន់បេតិកភណ្ឌអង្គរ ដែលមានជីវចម្រុះ និងប្រភេទរុក្ខជាតិសំខាន់ៗជាច្រើន ហើយក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវអភិរក្សពូជរុក្ខជាតិដ៏សំខាន់មួយនៅក្នុងខេត្តសៀមរាប មានទំហំធំប្រមាណ ១៥ ហិកតា ប្រមូលផ្តុំទៅដោយរុក្ខជាតិនានារាប់ពាន់ប្រភេទ ជាពិសេសរុក្ខជាតិឱសថបុរាណ ដែលប្រជាជនខ្មែរប្រើប្រាស់ធ្វើជាឱសថបុរាណតាំងពីបុរាណកាល។

ក្នុងការចុះទស្សនកិច្ចនេះ ក្នុងគោលបំណងក្នុងការស្វែងយល់ពីការរៀបចំ ការអភិរក្សរុក្ខជាតិឱសថបុរាណនេះ ដើម្បីយកទៅអភិវឌ្ឍ និងកិច្ចសហការគ្នារវាង សួនរុក្ខជាតិឱសថបុរណ មានទីតាំងនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ នៃក្រសួងសុខាភិបាល ដែលជាទីកន្លែងគួរជាទីទស្សនា ដល់ភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ និងអ្នកសិក្សាស្រាវជ្រាវនូវប្រភេទរុក្ខជាតិឱសថបុរាណខ្មែរយើង។

សៀមរាប៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11

រូបភាព Gallery
1 / 1
Gallery image