Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំបច្ចេកទេសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រុម«គ» ផ្នែកកម្មន្តសាលសហគ្រាសធនតូច និងមធ្យម និងសេវា។

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្នែកកម្មន្តសាលសហគ្រាសធនតូច និងមធ្យម និងសេវា ក្រុម«គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាសហប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាស ធុនតូច និងមធ្យម ក្រុម«គ» និងឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាស ធុនតូច និងមធ្យម និងសេវា ក្នុងគោលបំណងលើកកម្ពស់ធុរកិច្ចសម្រួល ដល់ការធ្វើពាណិជ្ជកម្ម និងជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងសំណូមពរ ដែលវិស័យសហគ្រាសធុនតូច និងមធ្យមជួបប្រទះ។

ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល លោក លោកស្រីប្រធាន អនុប្រធាន និងមន្រ្តី នៃអង្គភាពពាក់ព័ន្ធ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងផ្នែក ឯកជន នៃសភាពាណិជ្ជកម្ម សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម សម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដៃគូអភិវឌ្ឍនានាផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image