Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនឈាម» នៅខេត្តត្បូងឃ្មុំ ។

ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៦

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី៥ និងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងឯកឧត្ដមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយមានការសហការជាមួយមន្ទីរពេទ្យកុមារជាតិ។

​វគ្គបណ្តុះបណ្តាលនេះ សម្រាប់វេជ្ជបណ្ឌិត គ្រូពេទ្យ និងគិលានុបដ្ឋាក មកពីខេត្តត្បូងឃ្មុំ ផ្តោតលើការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស និងការព្យាបាលជំងឺគ្រុនឈាមឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីឱ្យពួកគេក្លាយជាគ្រូបង្គោលបន្តប្រចាំមន្ទីរពេទ្យរៀងៗខ្លួន។

​ថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម នៅតាមមន្ទីរពេទ្យនានាក្នុងខេត្តត្បូងឃ្មុំរួមមាន៖
-មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ
-មន្ទីរពេទ្យបង្អែកស្រុកពញ្ញាក្រែក
-មន្ទីរពេទ្យបង្អែកស្រុកមេមត់
-មន្ទីរពេទ្យបង្អែកស្រុកតំបែរ
-មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា
-មន្ទីរពេទ្យបង្អែកស្រុកអូរាំងឪ

​បន្ទប់ពីនេញ គណៈប្រតិភូ បានប្រជុំជាមួយអភិបាលរងខេត្ត និងមន្ត្រីសុខាភិបាលមូលដ្ឋាន ដោយផ្តោតលើចំណុចសំខាន់ៗរូមមាន៖ 
១.បន្ត និងពង្រឹងការចូលរួមពីអជ្ញាធរតាមមូលដ្ឋាន ក្នុងការកម្ចាត់ជម្រកមូសខ្លា (អបរំអនាម័យ បាញ់ថ្នាំ និងដាក់ថ្នាំអាបែតតាមខ្នងផ្ទះ)
២.ការគ្រប់គ្រង និងបែងចែកអ្នកជំងឺគ្រុនឈាម ដែលកំពុងមានចំនួនច្រើនឱ្យស្របតាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាព 
៣.ការបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យកម្រិតខ្ពស់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ឋភាព។

ជាចុងក្រោយ ឯកឧត្តមក៏បានពាំនាំនូវការសួរសុខទុក្ខ និងការកោតសរសើរពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20

រូបភាព Gallery
1 / 1
Gallery image