ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួម ពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពី ”បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប” ក្រោមអធិបតីភាព ឯកឧត្តមអភិសន្និបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅទីស្តីការក្រសួងមហាផ្ទៃ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា តំណាងJICA ឯកឧត្តម លោកជំទាវ ជាអនុប្រធានគ.ជ.ប.ជ ទាំង៦ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងពីអន្តរក្រសួង ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងលោក លោកស្រី តំណាងអង្គការជាដៃគូរ។