Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការគិតបានគ្រប់ជ្រុងជ្រោយ និងភាពបត់បែន ជាសមត្ថភាពរបស់អ្នកដឹកនាំ សម្រាប់ដឹកនាំការងារក្នុងបរិបទដែលជួបភាពមិនប្រាកដប្រជា»

ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៦

ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៧ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៧៥៧នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវទស្សនាទាន និងបទពិសោធន៍ នៅក្នុងការអនុវត្តន៍ការងារ (Best practices) នៃភាពជាអ្នកដឹកនាំក្នុងការដឹកនាំការងារនៅក្នុងស្ថានភាព ដែលមិនប្រាកដប្រជា (uncertainty) ដែលក្នុងនោះអ្នកដឹកនាំត្រូវមានភាពព្យាយាមនៅក្នុងការគិតឱ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ មានភាពបត់បែន និងប្រកាន់យកតុល្យភាពនៅក្នុងការសម្រេចចិត្តរបស់ខ្លួន។

ជាមួយគ្នានេះ មណ្ឌលសុខភាពបាសាក់ ដែលស្ថិតនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយរៀង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ក៏បានចែករំលែកនូវវឌ្ឍនភាពរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាសុខាភិបាល និងបានក្លាយជាមណ្ឌលសុខភាពគំរូ នៅឆ្នាំ២០២៥ ដែលជាលទ្ធផលនៃការប្រើប្រាស់នូវភាពជាអ្នកដឹកនាំ ក្នុងការរៀបចំផែនការ យន្តការ ការចាត់ចែងការទទួលខុសត្រូវរបស់បុគ្គលិក និងអនុវត្តដោយមានការពិនិត្យ តាមដាន និងវាយតម្លៃគុណភាពការងារជាប្រចាំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image