Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និង សិក្ខាសាលាផ្សព្វផ្សាយ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០។

ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុង ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី  ឆ្នាំ ២០២៦-២០៣០ ដែលរៀបចំឡើងនៅ សណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ គណ:កម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងរាជណ្ឌិតសភា តំណាងស្ថាប័នគាំទ្រធុរកិច្ចថ្មី គ្រឹស្ថានបណ្តុះបណ្តាល វិនិយោគិន សហគ្រិន វិស័យឯកជន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធ ចូលរួមយ៉ាងសកម្ម និងច្រើនកុះករ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image