Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនអន្តរជាតិ Abbott Laboratories

ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុន Abbott Laboratories ដើម្បីពង្រីកកិច្ចសហការលើវិស័យសុខាភិបាល ព្រមទាំងពិនិត្យលទ្ធភាព​ចូលរួមជួយ​ឧបត្ថម្ភ​លើការធ្វើតេស្តរកជំងឺមហារីកមាត់ស្បូននៅកម្ពុជា។

លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានស្វាគមន៍ លោកស្រី Bun Guech Hour Capital Health Managing Director និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងបានថ្លែង​អំណរ​គុណ​ដល់​ Abbott ដែលបានសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា កន្លងមក។

ក្នុងឱកាសនេះលោកជំទាវសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានជម្រាប​ជូនភាគី Abbott អំពីផែន​ការ​ជាតិ​គ្រប់គ្រងជំងឺមហារីក (២០២៥-២០៣០) ដោយក្រសួងកំពុងអនុវត្តគម្រោងត្រួតពិនិត្យ HPV នៅ ២ខេត្ត ក្នុងឆ្នាំ២០២៦-២០២៧ និងមានគម្រោងពង្រីកទៅ ៥ខេត្តបន្ថែមចាប់ពីឆ្នាំ២០២៧។

ប្រតិភូក្រុមហ៊ុន Abbott បានបង្ហាញក្តីសង្ឃឹម និងប្តេជ្ញាចិត្តខ្ពស់ក្នុងការយកបទពិសោធន៍ និងបច្ចេក​វិទ្យា​ទំនើបៗ មកចូលរួមជាមួយសុខាភិបាល ក្នុងការពង្រឹងសមត្ថភាពធ្វើតេស្តរកជំងឺមហារីកមាត់ស្បូននៅកម្ពុជា តាមរយៈការគាំទ្រ​លើម៉ាស៊ីន​ទំនើប និងបច្ចេកទេសប្រកបដោយគុណភាពកម្រឹតខ្ពស់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image