ក្នុងឱកាសធ្វើដំណើរ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូសុខាភិបាលអមដំណើរ បានឆ្លៀតចុះពិនិត្យការផ្តល់សេវាសាធារណៈ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១១
ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីជួបសំណេះសំណាលជាមួយមន្រ្តីសុខាភិបាលនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យសេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ។
ឯកឧត្តមសាស្រ្តាចារ្យ និងក្រុមជំនាញសុខាភិបាល បានអញ្ជើញសួរសុខទុក្ខអ្នកជំងឺ ស្ត្រីសម្រាល គ្រួសារញត្តិមិត្ត និងចុះពិនិត្យទីតាំងផ្តល់សេវាសម្រាក សង្គ្រោះបន្ទាន់ សម្រាល ពិនិត្យសម្ភារៈបរិក្ខារ ឱសថ ថែមទាំងបានជួបសំណេះសំណាលជាមួយមន្រ្តីមន្ទីរពេទ្យ ដោយជំរុញលើកទឹកចិត្ត ខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ក្រោមស្មារតីទទួលខុសត្រូវ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ លើសពីនេះ គឺត្រូវបង្កើនសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាលបន្ត។
គួរបញ្ជាក់ផងដែរ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង កម្រិត CPA1 ស្ថិតនៅក្នុងស្រុកប្រតិបត្តិភ្នំស្រួច នៃមន្ទីរសុខាភិបាល រដ្ឋបាលខេត្តកំពង់ស្ពឺ។