Cambodia
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីជប់លៀង រៀបចំឡើងដោយ អង្គការសុខភាពពិភពលោក(WHO) ជូនដល់គណៈប្រតិភូជាន់ខ្ពស់ និងសមាជិក សមាជិកា ដែលបានអញ្ជើញមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ចូលរួមក្នុង «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ។

ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៦

ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងប្រកបដោយភាពរីករាយ ដើម្បីស្វាគមន៍គណៈប្រតិភូ និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់អង្គការសុខភាពពិភពលោក ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសភានៃបណ្តាប្រទេសក្នុងតំបន់ លើវិស័យសុខភាពសកល។ ពិធីនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការសុខភាពពិភពលោក ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ ៕

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image