Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការគ្រប់គ្រងគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល

ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៦

នារសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការគ្រប់គ្រង និងការអនុវត្តគម្រោងមូលនិធិសកល។

កិច្ចប្រជុំនេះ បានផ្តោតលើបញ្ហាសំខាន់ៗចំនួន ៣ រួមមាន៖
- នីតិវិធីក្នុងការស្នើសុំ និងផ្ទេរថវិកាទៅអ្នកអនុវត្ត
- ការគ្រប់គ្រងទ្រព្យសម្បត្តិថេររបស់គម្រោងមូលនិធិសកល
- ការរៀបចំ Reinvestment នៃថវិកាសន្សំក្នុងឆមាសទី១ ឆ្នាំ២០២៦

លោកជំទាវរដ្ឋលេខាធិការ បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់៖ ១) សូមពន្លឿនការអនុវត្តវិធានការកែលម្អដែលបានកំណត់ក្នុងលិខិតរបស់មូលនិធិសកល (GF Management Letter) ២) ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងតម្លាភាព ៣) ពង្រឹងការគ្រប់គ្រង និងការផ្ទៀងផ្ទាត់ទ្រព្យសម្បត្តិថេរ ៣) បំពេញ និងធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងប្រព័ន្ធ SUN ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ៤) ពន្លឿនការរៀបចំសំណើ Reinvestment នៃថវិកាសន្សំក្នុងឆមាសទី១ ឆ្នាំ២០២៦ ដើម្បីធានាថាថវិកា ដែលបានសន្សំ ឬមិនទាន់ប្រើប្រាស់ ត្រូវបានយកមកប្រើប្រាស់ឡើងវិញប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបទៅនឹងអាទិភាពសំខាន់ៗរបស់កម្មវិធី ស្របតាមគោលការណ៍ និងលក្ខខណ្ឌរបស់មូលនិធិសកល ព្រមទាំងធានាថា របាយការណ៍ និងឯកសារគាំទ្រទាំងអស់មានភាពពេញលេញ ត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីគម្រោង MOH-LIT មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ កាមរោគ និងសើស្បែក (NCHADS) និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) សរុបចំនួន ១៦ នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image