ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦
ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សមិទ្ធផលទាំងអស់នោះមាន៖
-សួនបវរធិបតី និងគ្រួសារផ្សោតខេត្តស្ទឹងត្រែង
-សួនតេជោសន្តិភាព
-ទីលានតេជោ ធិបតី និងវេទិកានាគជ័យ
-សួនសុវណ្ណភូមិ សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ
-រូបសំណាកអធិរាជសម្លេងមាស ស៉ិន ស៊ីសាមុត
-រង្វង់មូលព្រះភុម្មជ័យ អូរពងមាន់
-ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ និងសមិទ្ធផលផ្សេងៗទៀត។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។