Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត លើកទី២។

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល បានរៀបចំ វគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលថ្នាក់ខេត្ត ស្តីពីការគាំទ្រចិត្តសង្គមដល់ជនរងគ្រោះដែលប៉ះទង្គិចផ្លូវចិត្ត លើកទី២ សម្រាប់មន្ត្រីសុខាភិបាលមកពីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តចំនួន ៧ ក្រោមអធិបតីភាព ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលមានសិក្ខាកាមចូលរួមសរុប ៥១រូប។

វគ្គបណ្តុះបណ្តាលលើកទី២នេះ មានគោលបំណងបន្តពង្រឹង ចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការផ្តល់ការគាំទ្រចិត្តសង្គម ជាពិសេសក្នុងស្ថានភាពវិបត្តិ និងគ្រោះអាសន្ន និងត្រៀមខ្លួនជាគ្រូបង្គោលសម្រាប់បន្តចែករំលែក និងបណ្តុះបណ្តាលដល់មន្ត្រីសុខាភិបាលនៅមូលដ្ឋាន។

នៅបញ្ចប់វគ្គ ឯកឧត្តមឱសថការី បានផ្តល់កិត្តិយស ចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនសិក្ខាកាម និងលើកទឹកចិត្ត ឱ្យយកចំណេះដឹង និងជំនាញទៅអនុវត្តក្នុងការងារជាក់ស្តែង និងបន្តចែករំលែកនៅតាមមូលដ្ឋាន ដែលជាការងារចាំបាច់ ក្នុងការ ពង្រីកបណ្តាញគាំទ្រចិត្តសង្គម និងពង្រឹងការឆ្លើយតបរបស់ប្រព័ន្ធសុខាភិបាលចំពោះតម្រូវការសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។

វគ្គបណ្តុះបណ្រាលនេះ ទទួលបានការគាំទ្រថវិកាពី គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ ហិរញ្ញប្បទានបន្ថែម ឆ្នាំ២០២៦ (GMS HSP-AF)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image