Cambodia
ព័ត៌មានលំអិត

Image
ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការ​គ្រប់គ្រង​ ព្យាបាល​ និង​ថែទាំ​ជំងឺគ្រុនឈាម» ជាមួយមន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​ នៅខេត្ត​បាត់ដំបង​។

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦

ខេត្ត​បាត់ដំបង​៖ ថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលតាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្ដមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការ​គ្រប់គ្រង​ ព្យាបាល​ និង​ថែទាំ​ជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧។

គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

ព្រឹក​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាលក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យ ដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការក្លាយជាគ្រូបង្គោលជាប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។

បន្ទាប់ពីពិធីបើកវគ្គរួច ថ្នាក់ដឹកនាំ បានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្ម​គោល​ មណ្ឌល​សុខភាព​ជ្រៃ​ រដ្ឋបាល​ឃុំ​ជ្រៃ​ និង​ចុះ​តាម​ខ្នង​ផ្ទះ​មេីល​តាម​ពាង​ទឹក​របស់​អ្នក​ភូមិ​មួយ​ចំនួន​ ដេីម្បី​អប់រំ​ពី​ការ​ដាក់​ថ្នាំ​អាបែត​បន្ថែម​។

រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០២៦ ក៏បានជួបពិភាក្សាការងារជាមួយតំណាងមន្ទីរសុខាភិបាលខេត្ត តំណាងការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យនានាទូទាំងខេត្ត ដែលផ្តោតលើ៖
-ការងារគ្រប់គ្រង និងបំបាត់ជម្រកមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។
-ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើន ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាលនិងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
-ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពី លោក លោកស្រី ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក មកពីគ្រប់មន្ទីរពេទ្យ​សាធារណៈ​ និង​ឯកជន​ នៃខេត្ត​បាត់ដំបង​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23

រូបភាព Gallery
1 / 1
Gallery image