Cambodia
ព័ត៌មានលំអិត

Image
ការអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៦

ខេត្តតាកែវ៖ ពីថ្ងៃទី១៣ ដល់ទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ខេត្តតាកែវ បានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពការផ្ដល់សេវាសុខាភិបាលនៅ មន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនលើការបម្រើសេវា ហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យរបស់មន្ទីរពេទ្យ ព្រមទាំងបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន៖
១.ពង្រឹងគុណភាព និងល្បឿននៃការផ្ដល់សេវា ឱ្យកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
២.រក្សាឥរិយាបថរួសរាយរាក់ទាក់ និងស្នាមញញឹម ដើម្បីបង្កើនទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកជំងឺ។
៣.បន្តរក្សាអនាម័យ បរិស្ថាន និងការទប់ស្កាត់ការចម្លងរោគ ជាពិសេសនៅផ្នែកសង្គ្រោះបន្ទាន់ និងបន្ទប់វះកាត់។

ជាចុងក្រោយ ឯកឧត្តមក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image