ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំប្រតិភូ និងក្រុមការងារសុខាភិបាលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានកម្មវិធីទាំង៤ អគ្គលេខាធិការ អគ្គនាយកបច្ចេកទេសសុខាភិបាល ក្រុមការងារបច្ចេកទេសថវិកា ប្រធានអង្គភាពក្រោមឱវាទ គ្រឹះស្ថានសាធារណៈរដ្ឋបាល អញ្ជើញទៅចូលរួមប្រជុំពិភាក្សាកម្រិតថ្នាក់ដឹកនាំ លើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៧ របស់ក្រសួងសុខាភិបាល ជាមួយប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ដឹកនាំដោយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។